បបួលប្តីទៅចុះអេតាស៊ីវិល តែប្តីមិនព្រម បង្កើតជាជម្លោះដល់ប្រើហិង្សា ធ្វើឲ្យម្ដាយក្មេកទ្រាំមិនបានយកកាំបិតប័ងតោ កាប់លើកូនប្រសារួចប្រពន្ធថែម២កាំបិតស្រួចទៀត...

ភំ្នពេញ ៖ ហេតុការណ៍ម្តាយនិងកូនរួមដៃកូនជាមួយស្រី សម្លាប់កូនប្រសានិងប្តីនេះ បានកើតឡើងកាលពី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ជួលលេខ១៩ ។ ស្រ្តីម្នាក់ ដែលមានវ័យ២០ឆ្នាំ ហើយទើបរៀបការបាន៥ខែ បានមានទំនាស់ជាមួយប្តី ដោយសារតែនាង សុំប្តីទៅចុះអេតាស៊ីវិល តែប្តីមិនព្រម ក៏កើតជារឿងជម្លោះពាក្យសម្តី រហូតឈានដល់ប្រើហិង្សាច្របាច់កនាង ធ្វើឲ្យម្តាយក្មេកនៅជិតនោះឃើញ ទ្រាំនឹងទង្វើទាំងនោះមិនបាន ក៏យកកាំបិតប័ងតោ កាប់មកលើកូនប្រសា បណ្តាលឲ្យរងរបួសធ្ងន់ រហូតដួលសន្លប់ ។
ជនសង្ស័យទី១-ឈ្មោះ វ៉ូយ.សុម៉ារី ភេទស្រី អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់កើតហេតុខាងលើ ត្រូវជាប្រពន្ឋជនរងគ្រោះ បច្ចុប្បន្នឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ និងទី២-ឈ្មោះ គង់.ធីតា ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរ ជាងកាត់ដេរ ទីលំនៅផ្ទះលេខ២៣ ផ្លូវលេខ២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលត្រូវជាម្តាយក្មេកជនរងគ្រោះ បច្ចុប្បន្នឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុរួមមាន ៖ កាំបិតប័ងតោ១មានប្រឡាក់ឈាម, បាវនីឡុងចំនួន០២, ភួយចំនួន០២, ខ្សែភ្លើង១ខ្សែ, ខ្សែជ័រចំនួន០៣ខ្សែ, ,អាវយឺត០១និងស្កុតរុំមុខពណ៌ដីឥដ្ឋ ។ វត្ថុតាងទាំងអស់នេះ ប្រគល់អោយលោកវរសេនីយ៍ទោ គួក.សុខហួរ អធិការរងនគរបាលខណ្ឌសែនសុខដើម្បីបញ្ជូនទៅតុលាការ។
ចំលើយសារភាពពីឈ្មោះ វ៉ូយ.សុម៉ារី ភេទស្រី អាយុ២០ឆ្នាំ ដែលត្រូវជាប្រពន្ឋសពបានអោយដឹងថា នាងនិងប្តី បានរៀបការជាមួយគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ហើយនាងបានបបួលប្តី ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ តែប្តីនាងខ្ញុំមិនយល់ព្រម លុះដល់ថ្ងៃកើតហេតុខាងលើ នាងខ្ញុំបានសុំលុយគាត់តែគាត់មិនអោយ ក៏មានការឈ្លោះប្រកែកគ្នា ហើយគាត់ក៏ស្ទុះមកច្របាច់កនាងខ្ញុំ រួចម្តាយនាងខ្ញុំក៏យកកាំបិតប័ងតោ កាប់មកលើប្តីនាងខ្ញុំបណ្តាលឲ្យទន់ជង្គង់ ហើយនាងខ្ញុំក៏យកខ្សែភ្លើងមកចងដៃនៅមានដង្ហើម នាងខ្ញុំក៏យកកូនកាំបិតចុងស្រួច ចាក់នៅកចំនួន០២កាំបិតទៀត បណ្តាលអោយស្លាប់តែម្តង រហូតដល់ម៉ោង២០និង០០នាទី ទើបនាងខ្ញុំនិងម្តាយបានទៅរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
សន្និដ្ឋានរបស់សមត្ថកិច្ច ៖ ជនរងគ្រោះស្លាប់ដោយសារចាក់និងកាប់ចុងស្រួច ។ សាកសពយកទៅតំកល់ទុកនៅវត្តទឹកថ្លា ៕
Ads
Copyright © 2018 Tnaot Khmer News - All Rights Reserved.