ស្រីម៉ូដែលដ៏ស្រស់ស្អាតរបស់វៀតណាមស្លៀកពាក់ បញ្ចេញសាច់ស្ទើរគ្មានសល់ ធ្វើអោយក្តៅសាច់ប្រុសៗសឹងពេញពិភពលោក នៅពេលដែលនាងបង្ហាញគ្រឿងក្នុងរបស់នាងស្ទើរទាំងអស់អោយអ្នកថតរូបនៃសារព័ត៌មានល្បីៗបានផ្តិតយករូបរបស់នាងទៅផ្សាយពេញពិភពលោក ។
ង៉ុក ទ្រិញ ត្រូវបានគេដឹងថា ជានារីម៉ូឌែលដ៏ស្រស់ស្អាតរបស់វៀតណាម ។ នាងមានវ័យ២៩ឆ្នាំ ហើយចូល ចិត្តស្លៀកពាក់សិចស៊ី និងបញ្ចេញសាច់ជាខ្លាំង ។
យោងតាមហ្វេសប៊ុករបស់នាងផ្ទាស់បានបង្ហាញថា នាងគឺជាស្ថាបនិកស្ប៉ាមួយកន្លែង ដែលមានឈ្មោះថា SPA NGOC TRINH ហើយនាងក៏ជានាយកប្រតិបត្តិនៃក្រុមហ៊ុន GHB CORP ផងដែរ ។
ង៉ុក ទ្រិញ ធ្វើអោយភ្នែកមនុស្សទូទាំងពិភពលោកក្រឡាប់ចាក់ នៅពេលដែលនាងស្លៀកពាក់ស្ទើរគ្មានបិទបាំងអ្វីទាំងអស់ នៅក្នុងមហោស្រពភាពយន្តទីក្រុងកាននៃប្រទេសបារាំង ។ ដងខ្លួនទាំងមូលរបស់នាង មិនថា ប្រឡោះក្រលៀតណាឡើយ ស្ទើរតែមើលឃើញទាំងអស់ និងស្ទើរតែគ្មានសល់ឡើយ ។
ជាមួយនឹងការស្លៀកពាក់សិចស៊ីបំផុតនេះ នាងបានទាក់ទាញការចាប់អារម្មណ៍ជាងគេបំផុតនៅទីក្រុង
កាន។
កាន។
នៅប្រទេសកម្ពុជា មនុស្សប្រមាណ១,៦លាននាក់ បានទស្សនាព័ត៌មានវីដេស្តីអំពីនាង នៅក្នុងកម្មវិធី60 Buzz របស់កោះសន្តិភាព ។ ប៉ុន្តែទន្ទឹមនោះ គេក៏ឃើញមានការរិះគន់នាងខ្លាំងសម្បើមដែរតាមហ្វេសប៊ុក ៕