គួរឲ្យអាណិតណាស់! ស្ដ្រីម្នាក់កូនខ្ចីទើបបាន៦ខែ ត្រូវគេចាប់រំលោភរួចហើយសម្លាប់ចោលនៅក្នុងព្រៃដេកស្លាប់ទាំង...


ខេត្តកំពង់ឆ្នាំង៖ ស្ដ្រីកូនខ្ចីវ័យក្មេងរូបស្រស់ម្នាក់​ត្រូវបានជនមិនស្គាល់មុខ​អាកសម្លាប់ចោល​នៅក្នុងព្រៃត្រែង​យ៉ាងអាណោចអាធ័ម ដោយបន្សល់ទុកនូវកូនតូចម្នាក់​​ដែលមានអាយុ៦ខែ​អោយដេកយំម្នាក់ឯងយ៉ាងកំសត់។ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ដល់ប្រជាពលរដ្ឋដែលរស់នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ដំបូងឡើយក្រុមគ្រួសារបានឃើញទារកអាយុ៦ខែ យំនៅលើផ្ទះម្នាក់ឯង បន្ទាប់មកឪពុកជនរងគ្រោះ នាំសាច់ញាតិក្នុងភូមិដើររករហូតដល់ម៉ោង៧យប់ ទើបឃើញសពជនរងគ្រោះដេកស្លាប់ក្នុងព្រៃត្រែងបន្លាយួន ក្នុងដីរបស់ឈ្មោះ ហុន ហេ ស្ថិតក្នុងភូមិឃុំខាងលើ ចម្ងាយពីផ្លូវប្រមាណ២៥ម៉ែត្រ។ បន្ទាប់មកក៍បានរាយការណ៍ជូនមន្ត្រីសមត្ថកិច្ច ហើយមន្ត្រីសមត្ថកិច្ចក៍បានចុះមកទីតាំងកើតហេតុដើម្បីពិនិត្យ។

ក្រោយពេលមន្ត្រីសមត្ថកិច្ចធ្វើការត្រួតពិនិត្យរួច ឃើញថាជនរងគ្រោះមានសភាព ខោស្រាតត្រឹមភ្លៅនៅលើដើមកមានស្លាកស្នាមមុតជិតដាច់បំពង់ក និងបាត់ គ្រឿងអលង្កាមាសជាប់នឹងខ្លួនមួយចំនួនទៀត។ បច្ចុប្បន្នមន្ត្រីសមត្ថកិច្ចកំពុងព្យាយាមតាមស្វែងរក និងចាប់ខ្លួនជនដៃដលយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកសាកសពត្រូវបានក្រុមគ្រួសារសាច់ញាតិ​យកទៅធ្វើបុណ្យតាមប្រពៃណី។


Ads
Copyright © 2018 Tnaot Khmer News - All Rights Reserved.