សូមជួយស៊ែរបន្តផង! សត្វពស់១ក្បាលទំងន់ប្រហែល១០គីឡូត្រូវគេចាប់បានកាលពីម្សិលមិញនៅស្រុកត្បូងឃ្មុំ...


សត្វពស់១ក្បាលប្រវែងជិត៥ម៉ែត្រមានទំងន់ប្រហែល១០គីឡូ ត្រូវបានអ្នកភូមិចាប់បានកាលពីម្សិលមិញខណះពេលដែលមេឃភ្លៀងខ្លាំង រយះពេល២ថ្ងៃជាប់គ្នានេះ។ បើ​តាម​ប្រភព​ពី​ពលរដ្ឋ​ម្នាក់​បាន​រៀបរាប់​ថា​ ពស់​១​ក្បាល​នេះ​កន្លង​មក​តែងតែ​មក​លួច​មាន់​គាត់​ស៊ី​ស្ទើរ​រៀងរាល់ថ្ងៃ​ តែ​កាល​ណោះ​គាត់​គ្រាន់តែ​ ដេញ​ចេញ​ប៉ុណ្ណោះ​ដោយ​មិន​ចង​ចាប់​វា​ទេ​។​ លុះ​មក​ដល់​ពេល​ ម្សិលមិញ​នេះ​គាត់ចាប់បានពស់វែកទ្រុងរនាម មួយក្បាលធ្លាក់ពីលើដើមដូងខណះពេលដែលមេឃភ្លៀងខ្លាំង ។​
​បើ​តាម​ពលរដ្ឋ​ដែល​ជា​អ្នក​ចាប់​បាន​មានឈ្មោះ​ឡឹ​ង​ សុខ​ឃឿ​ត​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ មុខរបរ​ធ្វើចំការ​ មានស្រុក​កំណើត​ ភូមិ​កូនត្មាត ស្រុកត្បូងឃ្មុំ ខេត្ត្បូងឃ្មុំ ​ បានអោយ​ដឹង​ថា​នៅ​មុន​ពេល​ចាប់​សត្វ​ពស់វែកទ្រុងរនាម​ ​នោះ​បាន​រូប​គាត់​បាត់​មាន់​ ហើយ​បានឮ​សំលេង​សត្វ​មាន់​ស្រែក​ម្ចាស់​ ក៏​ដើរទៅ​មើល​ ហើយ​ឃើញ​ពស់ថ្លាន់​កំពុង​តែ​លេប​ស៊ី​សត្វ​មាន់​របស់​គាត់​ ក៏​យក​ខ្សែភ្លើង​ឆក់​អោយ​វា​សន្លប់​ ទើប​ចាប់​បាន​តែ​ម្តង​ ហើយ​ ក៏​រាយការណ៍​ទៅ​សាលាសង្កាត់​ ដើម្បី​យក​ពស់​នោះ​ទៅ​រក្សា​ទុក​ រង់ចាំ​ប្រគល់​ឲ្យ​ខាង​អភិរក្ស​ ៕


Ads
Copyright © 2018 Tnaot Khmer News - All Rights Reserved.