ជួយស៊ែរម្នាក់មួយ​ផង! បុរសម្នាក់បានស្លាប់​ភ្លាមៗ ខណះដែលកំពុងសាកថ្មទូរសព្ទស្រាប់តែ​ឆ្លងភ្លើងផ្ទុះខ្ទេច​ទូរសព្ទ iPhone


ជន​រង​គ្រោះ​មាន​ឈ្មោះ Le Thi Xoan អាយុ២៤​ឆ្នាំ ​នៅ​ប្រទេស​វៀតណាម។ បាន​ឆក់​ឆ្នាំង​សាក​ទូរសព្ទ iPhoneបណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ ដោយ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ។។ ប៉ូលិស​បាន​និយាយ​ថា តាម​ការ​សន្និដ្ឋាន បុរស​រូប​នេះ បាន​ដោត​ឆ្នាំង​សាក​ទូរសព្ទ iPhone រួច​ក៏​គេ​នៅ​ជិត​ឆ្នាំង​សាក​នោះ។ ខណៈ​ដែល​ឆ្នាំង​សាក​ដាច់​រលាត់ ចេញ​សរសៃ​មក​ក្រៅ​ទៅ​ហើយ ប្រហែល​ជា​នាង​ប៉ះ​ចំ​សរសៃ​ចម្លង​អគ្គិសនី​នោះ ទើប​បណ្ដាល​ឲ្យ​ឆក់​ស្លាប់។

ម្ដាយ​ឪពុក បាន​ប្រទះ​ឃើញ​បុរស​រង​គ្រោះ​បាត់​ស្មារតី​ទៅ​ហើយ ក៏​ប្រញាប់​យក​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​អ្វី​បាន​ឡើយ។ វេជ្ជបណ្ឌិត​ក៏​អះ​អាង​ដែរ​ថា នាង​បាន​ស្លាប់​ដោយសារ​ឆក់​អគ្គិសនី​យ៉ាង​ពិត​ប្រាកដ។

តាម​ភស្តុតាង​ដែល​រក​ឃើញ គឺ​ឆ្នាំង​សាក iPhone នោះ ត្រូវ​បាន​នាង​យក​ស្គុត​មក​រុំ​ត្រង់​កន្លែង​ដាច់​រលាត់​ដែរ ទំនង​ជា​ខ្លាច​ឆក់ ប៉ុន្តែ​នៅ​តែ​បន្ត​ប្រើ​ប្រាស់​ទៀត។ គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា តើ​ឆ្នាំង​សាក​នោះ ជា​របស់​ដើម​ក្រុមហ៊ុន​ពិត​ប្រាកដ ឬ​ចម្លង​នោះ​ទេ។ ប៉ុន្តែ​ពេល​យក​ទៅ​ធៀប​ជាមួយ ឆ្នាំង​សាក​ដើម ឃើញ​ថា​ខ្លី​ជាង​ប្រហែល ២០អ៊ីញ។ អ្នក​ជំនាញ បាន​ប្រាប់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់៕

Ads
Copyright © 2018 Tnaot Khmer News - All Rights Reserved.