ផ្អើលទៀតហើយ! បែកធ្លាយរូបថត​អាម៉ាស់របស់ម្ចាស់​ផលិតកម្ម​ ជាមួយនិង​តួ​ស្រីឈរឱប​ថើប​គ្នា​យ៉ាងឥតកេរិ៏្តខ្មាស់...


រាជធានី​ភ្នំពេញ ៖ រូបថត​ឱប​កៀកកើយ​គ្នា​រវាង​ថៅកែ​ផលិតកម្ម និង​តួ​ស្រី​បាន​បែកធ្លាយ​នៅ​តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេលថ្មី​ៗ​កន្លង​មក។ រូបភាព​ទាំងនោះ​ធ្វើ​ឱ្យ​មាន​ច​ម្ង​ល់​ដោយ​ខ្លះ​ឆ្ងល់​ថា តើ​អ្នក​ទាំង​ពីរ​ទៅ​កៀកកើយ​គ្នា​នៅ​កន្លែង​ស្ងាត់​ហើយ​គេ​លួច​ថត​បាន​ឬ​យ៉ាងណា?
តារា​សម្ដែង​ថ្មី​កញ្ញា​ ណា ថា​យ៉ា លះបង់​កាយ​ច្រើន​ដើម្បី​សិល្បៈ​រហូត​ហ៊ាន​សម្ដែង​ជាមួយ​ថៅកែ​ផលិតកម្ម​ក្នុង​ឈុត​ស្រើបស្រាល​ទៀត​ផង។ រូបភាព​ស្រើបស្រាល​ទាំងនោះ​បាន​លេចឡើង​តាម​ហ្វេ​ស​ប៊ុ​ក។

គេ​មិនដឹង​ថា ការ​ទាក់ទង​នៅ​ខាងក្រៅ​រង្វង់​សិល្បៈ​រវាង​តារា​សម្ដែង​នាង​ណា​ថា​យ៉ា និង​ម្ចាស់​ផលិតកម្ម​ប​ដិ​ហា​រ្យ​ស៊ី​ជម្រៅ​បែប​ណា​ទេប៉ុន្ដែ​យោង​តាម​រូបថត​ប៉ុន្មាន​សន្លឹក​ដែល​បែកធ្លាយ​នោះ​គេ​សង្ស័យ​ជា​រឿង​ស្នេហា។
កាលពី​ពេលថ្មី​ៗ​កន្លង​មកនេះ ភាគី​ខាង​ប្រុស​បាន​អះអាង​ថា វា​មិន​ដូច​អ្វី​ដែល​មានការ​យល់​ច្រឡំ​នោះ​ទេ។ លោក​ស៊ុម ភា​រិ​ន ម្ចាស់​ផលិតកម្ម​ប​ដិ​ហា​រ្យ​និយាយ​ថា ​«​នោះ​ជា​រូបភាព​ក្នុង​ការ​សម្ដែង​ប៉ុណ្ណោះ។


តារា​សម្ដែង​សិច​ស៊ី នាង​ណា​ថា​យ៉ា ត្រូវ​បាន​ជ្រើស​ឱ្យ​សម្ដែង​ជា​តួ​ឆ្នាស និង​សិច​ស៊ីក្នុង​រឿង «​រាជិនី​» ដែល​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​តាម​រោងកុន​នា​ពេល​ខាង​មុខ ហើយដោយ​ក្នុង​រឿង​នោះ​ខ្ញុំ​ក៏​បាន​រួម​សម្ដែង​ជា​តួអង្គ​មួយ​មានការ​ទាក់ទង​ស្នេហា​ជា​មួ​យ​នាង​ផង ទើប​ខ្ញុំ និង​នាង​ត្រូវ​សម្ដែង​ឈុត​រួម​ស្នេហ៍​នៅ​ឯ​មាត់ជ្រោះ ។ រូប​នោះ​ក្រោយមក​បែកធ្លាយ​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ ។ រូបថត​ដែល​ត្រូវ​គេ​បង្ហោះ​នោះ មិនមែន​ជា​រូបភាព​កៀកកើយ​ដូច​ការ​យល់​ច្រឡំ​ទេ ។ រវាង​ខ្ញុំ​និង​តារា​សម្ដែង​នាង​ណា​ថា​យ៉ា មិន​លើស​ពី​មេ​កើយ និង​កូនចៅ​ទេ ។

Ads
Copyright © 2018 Tnaot Khmer News - All Rights Reserved.