ស្ត្រីជនជាតិចិនម្នាក់សង្ស័យបែកថ្នាំបានឡើងលើបង្អួចបំរុងធ្វើអត្តឃាដ ដោយលោតពីអគារកម្ពស់១០ជាន់


ប្រទេសចិន៖ នារីម្នាក់អាក្រាតកាយ ពាក់កណ្តាលខ្លួនបំរុងធ្វើអត្តឃាដ ដោយលោតពីអគារ កម្ពស់ ១០ជាន់ ធ្លាក់មកដល់ដី ស្លាប់តាមបំណង បន្ទាប់ពីមនុស្ស ១ក្រុម ដែលឈរមើលនាង បានស្រែកលើកទឹកចិត្ត ឲ្យនាងលោតចុះ ជាប្រញ៉ាប់ ព្រោះពួកគេ ខ្ជិលរង់ចាំ មើលយូរ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយនេះ​ បានកើតឡើង កាលពីថ្ងៃពុធ កន្លងទៅ នៅឯក្រុង Shenyang ប្រទេសចិន ដែលអ្នកឃើញ ហេតុការណ៍នោះម្នាក់ បានប្រាប់ឲ្យដឹងថា មនុស្សមួយហ្វូង ដែលបានឃើញ នារីម្នាក់នោះ បម្រុងនឹងលោត សំលាប់ខ្លួន មិនបានហៅប៉ូលិស មកជួយអន្តរាគមន៍នោះទេ បែរជាពួកគេ ទៅហៅគ្នីគ្នា មកមើលទៅវិញ។

Ads
Copyright © 2018 Tnaot Khmer News - All Rights Reserved.