សូមជួយស៊ែរផង! អ្នកម្តាយស្រែកយំបោកខ្លួនព្រោះបាត់កូនស្រីរកមិនឃើញសោះចុងក្រោយទើបដឹងថា...


រាជធានី​ភ្នំពេញ៖ ក្មេង​ស្រី​ម្នាក់​បាន​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្ដាយ​ពិបាកចិត្ត​យ៉ាង​ខ្លាំង ដោយសារ​តែ​នាង​មិន​ស្ដាប់បង្គាប់ ចេះ​តែ​ដើរ​លេង​ទាំង​យប់​ទាំង​ថ្ងៃ ចំណែក​ម្ដាយ​បាន​ខំធ្វើការ​រក​លុយ ដើម្បី​ចិញ្ចឹម​នាង និង​ប្អូនជីដូនមួយ​របស់​នាង​២​នាក់​ទៀត ហើយដោយ​សារ​តែ​នាង​គិតតែ​ពី​ដើរ​លេង​នោះ ទើប​គាត់​ជា​ម្ដាយ​បាន​ណែនាំ ស្ដីប្រដៅ ដើម្បី​ឲ្យ​នាង​ល្អ តែ​នាង​មិន​ត្រឹមតែ​មិន​ស្ដាប់​តាម​ប៉ុណ្ណោះ​ទេ​។


ផ្ទុយ​ទៅ​វិញ​បាន​ឈ្លោះប្រកែក​ជាមួយ​ម្ដាយ​ថែម​ទៀត ទើបត្រូវ​ម្ដាយ​វាយ​នឹង​ខ្សែភ្លើង ព្រោះតែ​អត់ទ្រាំ​មិន​បាន តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ គឺ​ក្រោយ​ពេល​ត្រូវ​ម្ដាយ​វាយ​រួច នាង​មិន​ត្រឹមតែ​មិន​កែខ្លួន​នោះ​ទេ បែរជា​លួច​រត់​ចេញពី​បាត់​ទាំង​យប់ ហើយ​ម្ដាយ​បាន​តាម​រក​គ្រប់​ទីកន្លែង​ដែល​នាង​ធ្លាប់​ទៅ ប៉ុន្តែ​រក​មិនឃើញ​ទាល់តែ​សោះ ទើប​គាត់​បាន​កាន់​រូបថត​មួយ​កូនស្រី​មួយ​សន្លឹក​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​ដាក់​ពាក្យ បណ្ដឹង​កាលពី​វេលា​ម៉ោង​១​រសៀល​ សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ស្វែងរក​កូនស្រី​គាត់ បន្ទាប់​ពី​បាត់​នាង​១​យប់​និង​១​ថ្ងៃ​។

ស្ត្រី​ជា​ម្ដាយ​បាន​ប្រាប់​នគរបាល​ថា គាត់​ឈ្មោះ សូ​យ នឿ​ន អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​ភូមិ​ត្រពាំង​ស្រែ ឃុំ​មេ​សាង ស្រុក​មេ​សាង ខេត្តព្រៃវែង​។ ចំណែក​កូនស្រី​ដែល​បាត់​ទៅ​នោះ​ឈ្មោះ​ផា​ន ធា​រី អាយុ​១៤​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៥ សាលា​បឋម​សិក្សា​ជម្ពូ​វ័ន ស្នាក់​នៅ​ជាមួយ​គាត់​នៅ​ភូមិ​កើតហេតុ​ខាងលើ​។

Ads
Copyright © 2018 Tnaot Khmer News - All Rights Reserved.